T.Y Media Academy Cup 2024

Mon 11, Mar 2024 120

T.Y Media Academy Cup ជាកាប្រកួត​កំរិតមធ្យមមួយបង្កើតឡើងសម្រាប់ថ្នាលយុវជនជំនាន់ក្រោយ​​​ ជាពិសេសប្អូនៗដែលនិយមលេង​ Esports លើវិញ្ញាសារ Mobile Legend : Bang Bang បញ្ចេញសមត្ថភាព !​ ហើយនេះជារដូវកាលទី២​ហើយដែលក្រុមហ៊ុន​ T.Y Media Co,.LTD រៀបចំការប្រកួតនេះឡើង ដោយលើកទីមួយធ្វើឡើងនៅក្នុង​ ឆ្នាំ២០២២

សម្រាប់ការប្រកួត ​Academy Cup ដែលរៀបចំដោយ​ក្រុមហ៊ុន​​ T.Y Media Co,.LTD ក៏មានការទទួលស្គាល់ និង​ គាំទ្រដោយ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាផងដែរ

Tournament Rule and Format

I. ទម្រង់នៃការប្រកួត

ការប្រកួតរបស់យើងនឹងបែងចែកជា 3 វគ្គគឺ

  • វគ្គ Qualifier
  • វគ្គ Group Stage
  • វគ្គ​ Playoffs

1. វគ្គ Qualifiers

វគ្គ Qualifier នឹងបើកអោយចុះឈ្មោះដោយស៊េរីចាប់ពីថ្ងៃទី 11 ខែ មីនា ឆ្នាំ 2024 រហូតដល់ថ្ងៃទី 16 ខែ មីនា ឆ្នាំ 2024 (ការប្រកួតវគ្គ Qualifier កំណត់យកចំនួនក្រុម 512 ក្រុម ដូចនេះអ្នករៀបចំការប្រកួតមានសិទ្ធក្នុងការបិទការចុះឈ្មោះមុនថ្ងៃកំណត់ក្នុងករណីមានក្រុមចុះឈ្មោះគ្រប់ចំនួន) បន្ទាបពីបញ្ចប់ការចុះឈ្មោះវគ្គ Qualifier នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី 23 ខែ មីនា ឆ្នាំ 2024 ។
នេះគឺជាពេលវេលានៃការប្រកួត:

– វគ្គ 512 ក្រុម៖ ថ្ងៃទី 23-24 ខែ មីនា ឆ្នាំ 2024 លេងជាលក្ខណៈ Best of 1 (Custom Draft Pick)
– វគ្គ 256 ក្រុម៖ ថ្ងៃទី 30-31 ខែ មីនា ឆ្នាំ 2024 លេងជាលក្ខណៈ Best of 1 (Custom Draft Pick)
– វគ្គ 128 ក្រុម៖ ថ្ងៃទី 06-07 ខែ មេសា ឆ្នាំ 2024 លេងជាលក្ខណៈ Best of 1 (Custom Draft Pick)
– វគ្គ 64 ក្រុម៖ ថ្ងៃទី 20-21 និង 27 ខែ មេសា ឆ្នាំ 2024 លេងជាលក្ខណៈ Best of 3 (Custom Draft Pick)
– វគ្គ 32 ក្រុម៖ ថ្ងៃទី 28 ខែ មេសា ឆ្នាំ 2024 លេងជាលក្ខណៈ Best of 3 (Custom Draft Pick)

2. វគ្គ Group Stage

ការប្រកួតវគ្គ Group Stage នឹងប្រកួតរយៈពេល 2 សប្ដាហ៍គឺនៅថ្ងៃទី 04-05 ខែ ឧសភា ឆ្នាំ 2024 និងថ្ងៃទី 11- 12 ខែ ឧសភា ឆ្នាំ 2024 ។ សម្រាប់វគ្គ Group Stage មានក្រុមចូលរួមសរុបចំនួន 16 ដែលជាក្រុមដែលជម្រុះមកពីវគ្គ Qualifier។ ក្រុមទាំងអស់នឹងបែងចែកជា 4 Group ក្នុងមួយ Group មាន 4​ ក្រុមនិងត្រូវប្រកួតគ្នាវិលជុំសន្សំពិន្ទុជាលក្ខណៈ Best of 3 (Tournament Mode)។

3. វគ្គ Playoffs

ការប្រកួតវគ្គ Playoffs នឹងប្រកួតនៅថ្ងៃ​ 23-26 ខែ ឧសភា ឆ្នាំ 2024 ។ ការប្រកួត​នៅវគ្គនេះទាំងអស់នឹងលេងជាលក្ខណៈ Best of 3 លើកលែងតែនៅវគ្គផ្ដាច់ Grand Final ដែលនឹងប្រកួតជាលក្ខណៈ Best of 7 ។ ការប្រកួតទាំងអស់នៅវគ្គនេះនៅតែប្រកួតជា Offline Event ដដែលមានទីតាំងស្ថិតនៅ T.Y Media Esports Center ។

+ Bracket ការប្រកួតវគ្គ Playoffs

ចំណាត់ថ្នាក់ប្រាក់រង្វាន់Participant
1st៥,០០០,០០០៛
2nd៣,០០០,០០០៛
3rd១,៥០០,០០០៛
4th ៨០០,០០០៛
5th-6th ៥០០,០០០៛
7th-8th៣៥០,០០០៛

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅចុច Link 🔗 នេះដើម្បីអានបទបញ្ចាកាប្រកួតរបស់ T.Y Media Academy Cub 2024​

Similar Articles