MLBB Tournament Road Map 2023

Thu 14, Dec 2023 150

បើសិនជាអ្នកជាប្រិយមិត្ត MLBB ប្រហែលជា 2023​ ចាំ នៅ Road Map របស់ MLBB ហើយថាក្នុងឆ្នាំនេះមានការប្រកួតធំៗណាខ្លះ ហើយថ្ងៃនេះ Cambo Esports បាននាំយកលទ្ធផលទាំងអស់មកចែកជូនបងប្អូនប្រិយមិត្តទាំងអស់គ្នាដែលនិយមលេង MLBB ផងដែរ

1 – M4 World Championships

M4 ជាការប្រកួត World Championships លើកទី៤ ដែលធ្វើឡើងនៅប្រទេស Indonesia ទីក្រុង Jakata ដែលក្រុម Echo មកពីប្រទេស Philippine​ ជាក្រុមជើងឯកបន្ទាប់ពីយកឈ្នះក្រុមជើងឯក M3 Blacklist International ក្នុងលទ្ធផល 4-0។

2 – MLBB Women Invitation

MLBB Women Invitation ជាការប្រកួតដែលបានរៀបចំដោយ MLBB នៅដើមឆ្នាំ 2023 ក្នុងខែកុម្ភៈ ដែលក្រុម Bigetron Era ជាក្រុមជើងឯកផងដែរ

3 – MPL , National Leagues First Half Year

ក្នុងមួយឆ្នាំ MPL ( Mobile Legends Professional League ) ធ្វើឡើងចំនួន ២​ ដង ដែលមានចំនួន ៦ ក្នុងនោះមានប្រទេស Indonesia, Philippines, Malaysia, Singapore, Cambodia, ​ តំបន់ MENA (Middle East & North Africa ) រួមជាមួយ North America Challenger Tournament Fall 2023 ,M Challenge Cup Mekong , MTC Turkiye Championship

  • MPL Indonesia ជើងឯកបានទៅលើក្រុម ONIC Esports
  • MPL Philippines ជើងឯកបានទៅលើក្រុម Echo
  • MPL Malaysia ជើងឯកបានទៅលើក្រុម Todak
  • MPL Singapore ជើងឯកបានទៅលើក្រុម RSG SG
  • MPL Cambodia ជើងឯកបានទៅលើក្រុម Burn X Flash
  • MPL MENA ជើងឯកបានទៅលើក្រុម Team Occupy
  • NACT ជើងឯកបានទៅលើក្រុម BloodThirstyKings
  • M Challenge ជើងឯកបានទៅលើក្រុម Niightmare Esports
  • MTC ជើងឯកបានទៅលើក្រុម Fire Flux Esports

4 – Sea game 2023

Sea Game 2023 ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះដែលមានវិញ្ញាសារ​ MLBB បុរស និង នារី

  • MLBB Male
  • មេដៃមាសបានទៅលើប្រទេស Philippines
  • មេដៃប្រាក់បានទៅលើប្រទេស Malaysia
  • មេដៃសំរិទ្ធបានទៅលើប្រទេស Mayanmar , Cambodia
  • MLBB Female
  • មេដៃមាសបានទៅលើប្រទេស Indonesia
  • មេដៃប្រាក់បានទៅលើប្រទេស Philippines
  • មេដៃសំរិទ្ធបានទៅលើប្រទេស Malaysia , Vietnam

5 – MLBB Southeast Asia Cup 2023

MSC ដែលមានឈ្នះពេញ Mobile Legend Southeast Asia Cup ដែលមានប្រទេសទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះដដែលបន្ទាប់ពី Sea Games 2023 ហើយក្នុងវគ្គ Grand Final ONIC មកពី MPL Indonesia យកឈ្នះក្រុម Blacklist International មកពី MPL Philippines ហើយក្រុមកម្ពុជាយើង Burn X Flash ក៏ធ្វើបានល្អដូចគ្នាដោយបញ្ចប់ក្នុង TOP 4។

6 – World Cyber Games 2023

World Cyber Games ជាការប្រកួតធំទី 1 ក្នុងប្រទេស Korea ដែលមាន ក្រុមធំ ចំនួន ៤ ចូលរួមនៅវគ្គ Playoffs

ECHO មកពីប្រទេស Philippines
ECHO Proud មកពីប្រទេស Philippines
Onic Overlord មកពីប្រទេស Indonesia
EVOS Icon មកពីប្រទេស Indonesia

EVOS ICON បានក្លាយជាជើងឯក World Cyber Games 2023 បន្ទាប់ពីយកឈ្នះ Echo Proud ក្នុងលទ្ធផល 3 ទល់នឹង 2

7 – Snapdragon Pro Series Season 3 SEA – Challenge Finals

Snapdragon Pro Series Season 3 SEA – Challenge Finals ធ្វើឡើងនៅទីក្រុម Jakata ដែលមានក្រុម​ ១២​ ធំចូលរួម ហើយ Price pool រហូតដល់ 150,000 USD ក្រុម MPL Indonesia ONIC Esports បានក្លាយជាជើងឯក បន្ទាប់ពីយកឈ្នះ Bigetron Alpha ក្នុងលទ្ធផល 4 – 0

ប្រភព ESL

8 – MPL , National Leagues Second Half Year

ហើយ Second Half Year មិនខុសពី First Half Year ដែរ

  • MPL Indonesia ជើងឯកបានទៅលើក្រុម ONIC Esports
  • MPL Philippines ជើងឯកបានទៅលើក្រុម AP.Bren
  • MPL Malaysia ជើងឯកបានទៅលើក្រុម Homebois
  • MPL Singapore ជើងឯកបានទៅលើក្រុម Team Flash
  • MPL Cambodia ជើងឯកបានទៅលើក្រុម See You Soon
  • MPL MENA ជើងឯកបានទៅលើក្រុម Triple Esports
  • NACT ជើងឯកបានទៅលើក្រុម TheOhioBrothers
  • M Challenge ជើងឯកបានទៅលើក្រុម Niightmare Esports
  • MTC ជើងឯកបានទៅលើក្រុម Fire Flux Esports

9 – MPLI – ONE Esports MPL Invitational 2023

MPL Invitational 2023 មានក្រុមរហូតដល់ 16 ចូលរួម ហើយក្នុងនោះរួមមាន

  • 6 teams មកពី MPL Indonesia Season 12
  • 4 teams មកពី MPL Philippines Season 12
  • 1 team មកពីMPL Malaysia Season 12
  • 1 team មកពី MPL Singapore Season 6
  • 1 team មកពី MPL Cambodia Autumn 2023
  • 1 team មកពី MPL Mena Fall 2023
  • 1 team មកពី NACT Fall 2023
  • 1 team មកពីប្រទេស China
ប្រពភ MPLI – ONE Esports

ក្រុមមកពីប្រទេស Philippines បានកាន់កាប់វគ្គ Grand Final ដោយ RSG PH ជើងឯក ដោយយកឈ្នះ ECHO ក្នុងលទ្ធផល 3-1

ប្រពភ MPLI – ONE Esports

10 – M5 World Championship

M5 ជាការប្រកួត World Championships លើកទី៥ ដែលធ្វើឡើងនៅប្រទេស Philippines ទីក្រុង Metro Manila ដែលក្រុម AP BREN មកពីប្រទេស Philippine​ ក្លាយជាក្រុមជើងឯកបន្ទាប់ពីយកឈ្នះក្រុមជើងឯក MSC 2023 ONIC ESPORTS​​ មកពីប្រទេស Indonesia ក្នុងលទ្ធផល 4-3 ។

ដោយក្រុម​ AP BREN បានធ្វើការ COMEBACK ទៅលើក្រុម ONIC ESPORTS នៅ GAME ទី​៧ នឹងបានគ្រងជាម្ចាស់េជើងឯក​ ២ សម័យកាលនោះគឺ:

  • M2 ធ្វើនៅ​ប្រទេស​ Singapore.
  • M5 ធ្វើនៅទីក្រុម Metro Manila​ ប្រទេស​​ Philippines.

ព័ត៍មានផ្សេងៗពី M5

11 – Kohai SEA Championship Season 2

Kohai SEA Championship Season 2 គឺជាការប្រកួត Mobile Legends ដែលរៀបចំដោយ Kohai ដែលអញ្ជើញក្រុមអាជីព និងពាក់កណ្តាលអាជីពទូទាំងអាស៊ីអាគ្នេយ៍។ ជាមួយនេះដែរក្រុម RSG Malaysia ដែលមកពីប្រទេស Malaysia​ ក្លាយជាក្រុមជើងឯកបន្ទាប់ពីយកឈ្នះទៅលើក្រុមដែលមកពីប្រទេស​ជាមួយគ្នានោះគឺ Red Giants Esports ក្នុងលទ្ធផល 4-3 ។

Kohai SEA Championship Season 2 ដោយចំណាត់មាន:

  • លេខ ១​ គឺ​ RSG Malaysia
  • លេខ ២​ គឺ Red Giants Esports
  • លេខ ៣​ គឺ Alter Ego X

Similar Articles