
INTERNATIONAL ESPORTS FEDERATION ( IESF )

WHAT IS IESF ? តើ IESF គឺជាអ្វី?
IESF ដែលមានឈ្មោះពេញថា INTERNATIONAL ESPORTS FEDERATION គឺជាសហព័ន្ធកីឡា Esports អន្តរជាតិជាអង្គការពិភពលោកមួយដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ដែលបេសកកម្មរបស់ខ្លួនគឺដើម្បីឱ្យកីឡា Esports ទទួលស្គាល់ថាជាកីឡាស្របច្បាប់។
គោលដៅ និងបេសកកម្ម

IESF រៀបចំការប្រកួត និងព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដោយមានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះប្រចាំឆ្នាំ World Esports Championship ដែលជាកន្លែងសម្រាប់បង្រួបបង្រួមអត្តពលិក Esports ល្បីៗមកពីជុំវិញពិភពលោក នឹងជំរុញអោយបរិយាកាសនៃការប្រកួតប្រជែងដោយយុត្តិធម៌ និងស្ដង់ដារ។ IESF ប្រមូលផ្តុំសហព័ន្ធដែលជាសមាជិកមកពីជុំវិញពិភពលោក ដើម្បីប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុត។ អ្នកលេងរាប់លាននាក់មកពី 140 ប្រទេសនឹងប្រកួតប្រជែងដើម្បីតំណាងឱ្យប្រទេសរបស់ពួកគេដោយមោទនភាពនិងកិត្តិយសខ្ពស់បំផុត។
ការប្រកួតជម្រុះថ្នាក់ជាតិ NATIONAL QUALIFIER
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានដាក់ការប្រកួតជម្រុះថ្នាក់ជាតិ «ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក ឆ្នាំ២០២៤» ។
ការប្រកួតជម្រុះស្វែងរកកីឡាករ កីឡាការិនី តំណាងកម្ពុជានឹងចាប់ផ្តើមលើវិញ្ញាសាចំនួន ៥ រួមមាន៖
1 – EFootball-Console
2 – PUBG Mobile
3 – DOTA 2
4 – Mobile Legends: Bang Bang-Women
5 – Mobile Legends: Bang Bang-Men

លទ្ធផលការប្រកួត
EFootball-Console: កីឡាករ ទឹម វង្សរ៉ាវុធ

PUBG Mobile: ក្រុម OSJA Esports


Dota2 ក្រុម: APEX Esports

Mobile Legends: Bang Bang-Women: ក្រុម CFU Serendipity


Mobile Legends: Bang Bang-Men: ក្រុម SeeYouSoon


ប្រភពរូបភាព : E-Sports Federation Cambodia , CFU Serendipity , See You Soon , Osja Esports ,